ស្ពាន West Seattle
តើឥឡូវនេះ កំពុងមានអ្វីកើតឡើង?
Español | 繁體中文 | 한국어 | Tiếng Việt | ភាសាខ្មែរ | Oromiffa | af Soomaali
ស្ពាន West Seattle ត្រូវបានបើកហើយ
ស្ពាន West Seattle បានបើកដំណើរការឡើងវិញនៅថ្ងៃទី 17 ខែកញ្ញា ក្រោយពីបានបិទ និងជួសជុលអស់រយៈពេល 2 ឆ្នាំកន្លះ។ យើងស្វាគមន៍ប្រជាជនទាំងអស់ដែលបើកបរនិងជិះរថយន្តក្រុងនៅលើស្ពាន។
លើសពីនេះទៀត ការហាមប្រាមទាំងអស់នៅលើស្ពាន Spokane Street Swing Bridge (ស្ពានទាប) ត្រូវបានបញ្ចប់។ ស្ពានទាបឥឡូវនេះបើកឱ្យមនុស្សគ្រប់ៗគ្នាប្រើប្រាស់នៅពេលណាក៏បាន។
សុវត្ថិភាពគឺជាអាទិភាពទី 1 របស់យើង។
យើងបានបញ្ចប់ការសាកល្បងដ៏ទូលំទូលាយតាមស្ពាន West Seattle មុនពេលបើកឡើងវិញ។ ការធ្វើតេស្តបានបង្ហាញថា ការជួសជុលកំពុងដំណើរការដូចការរំពឹងទុក ហើយស្ពាននេះរឹងមាំគ្រប់គ្រាន់ដើម្បីទ្រទ្រង់រថយន្តរាប់ពាន់គ្រឿងដែលរំពឹងថានឹងឆ្លងកាត់វាជារៀងរាល់ថ្ងៃ។ វិស្វករ និងអ្នកឯកទេសស្ពានរបស់យើងបន្តតាមដានយ៉ាងដិតដល់នូវស្ពានដោយប្រើកាមេរ៉ា ឧបករណ៍ចាប់សញ្ញា និងការត្រួតពិនិត្យដោយផ្ទាល់ជាញឹកញាប់។
ការជួសជុលស្ពាន
ការជួសជុលស្ពានរួមមានខ្សែដែកជិត 60 ម៉ាយ ដែលបង្កើតជាឆ្អឹងខ្នងថ្មីនៃស្ពាន។ ប្រព័ន្ធខ្សែកាបនេះដំណើរការស្របគ្នាជាមួយនឹងការជួសជុលផ្សេងទៀត រួមទាំងបណ្តាញនៃបន្ទះសរសៃកាបូនដែលមានទំហំជាង 100,000 ហ្វីតការ៉េដែលបានពង្រឹង រុំខាងក្នុង និងខាងក្រៅជញ្ជាំងស្ពាន និងជាតិអ៊ីផកស៊ី (epoxy) ជាង 240 លីត្រ ត្រូវបានចាក់ចូលទៅក្នុងបេតុងដែលប្រេះ។
ជាមួយនឹងការបញ្ចប់ការជួសជុលទាំងនេះ ស្ពាននេះកាន់តែរឹងមាំជាងកាលពីមុន ហើយនឹងនៅឋិតថេររយៈពេលជាច្រើនទសវត្សរ៍ទៅខាងមុខ។ ស្វែងយល់បន្ថែមនៅលើប្លក់របស់យើង និងនៅក្នុងវីដេអូខាងក្រោម។
ដើម្បីអានអក្សរជាភាសារបស់អ្នក ចុចប៊ូតុង play នៅលើវីដេអូ បន្ទាប់មកចុចលើរូបស្ពឺចក្រនៅផ្នែកខាងក្រោមនៃវីដេអូ ដើម្បីចូលទៅកាន់កន្លែងជ្រើសរើស។ ចុច “Subtitles” ពីម៉ឺនុយដែលលេចឡើងហើយបន្ទាប់មកជ្រើសរើសភាសារបស់អ្នកពីបញ្ជី។
តើអ្នកធ្វើដំណើរទៅមកដោយរបៀបណា?
នៅឆ្នាំ 2020 យើងបានស្នើឱ្យមនុស្សដែលរស់នៅ ឬធ្វើការនៅ West Seattle កំណត់បញ្ហាប្រឈមនៃការធ្វើដំណើរ បន្ទាប់ពីមានការបិទស្ពាន West Seattle។ មតិពីសហគមន៍បានផ្តល់ដំណឹងអំពីការកែលម្អដែលយើងបានធ្វើ ហើយឥឡូវនេះយើងកំពុងតាមដានដើម្បីស្វែងយល់ពីរបៀបដែលការវិនិយោគទាំងនេះបានជួយអ្នកក្នុងការធ្វើដំណើរទៅមក។